SN Cambodia

We create the perfect style for you...

Operating as usual

SN Cambodia

ចង់មានពេលបែបហ្នឹងជាមួយcrush😂

😂😂

😂😂

🙄🙄

😁😁

កាលទៅរៀន អីវ៉ាន់ ម៉ាញិប មកវិញ ដូចគេរើផ្ទះម៉ាភូមិ :D🤣

ស្រលាញ់អូនទេ...🤣

បើអ្នកធ្វើខុស ហើយ​នាង​ស្រែកឡូឡា ឬយំ
នោះ​បង្ហាញ​ថា​នាង​នៅ​ស្រលាញ់​អ្នក
ប៉ុន្តែបើ​អ្នក​ធ្វើ​ខុស ហើយ​នាង​ស្ងៀមស្ងាត់
នោះបង្ហាញថា​ស្នេហានោះចប់ហើយ!

មនុស្សស្រីពេលស្ងៀមស្ងាត់ នឹងគួរឲ្យខ្លាច​ជាង​ពេល​នាងស្រែកយំទៅទៀត ព្រោះមានន័យថា​នាងអស់​កម្លាំង និង​អស់​ជំនឿ​នឹង​ស្នេហា​របស់អ្នកទៀតហើយ

នៅពេល ពេល​នោះ​មកដល់ ទោះបីមនុស្សប្រុស​កែប្រែនិងអង្វរនាង​ប៉ុណ្ណា នាង​ក៏​គ្មាន​ផ្លូវ​ត្រលប់​ទៅ​វិញ​ដែរ

#ផ្ទះស្នេហ៍

#ឱកាសជួបគ្នាមានប៉ុន្មានដង?

ជីវិតពេលខ្លះប្រៀបដូចជាការធ្វើដំណើរតាមរថភ្លើងអ៊ីចឹង “មនុស្សអាចឡើងនៅចំណតជាមួយយើង ប៉ុន្តែមិនប្រាកដថាពួកគេនឹងបន្តដំណើរទៅចុះនៅចំណតជាមួយយើងឡើយ ហើយអ្នកខ្លះទៀតឡើងចំណតខុសពីយើង តែក៏ត្រូវចុះនៅចំណតជាមួយយើង។ ទោះយ៉ាងណា ទីបញ្ចប់យើងក៏ត្រូវចែកផ្លូវគ្នាដើរទៅរកគោលដៅរៀងៗខ្លួន!”។ យើងអាចនឹងមានឱកាសជួបគ្នានៅថ្ងៃនេះ តែមិនប្រាកដថាត្រូវជួបគ្នាម្ដងទៀត ឬក៏ជួបរហូតតទៅនោះឡើយ។ ហេតុដូច្នេះហើយ យើងត្រូវរៀនទម្លាក់ចោល ឬព្រលែងចោលនូវរឿងខ្លះដែលវាធ្វើឱ្យយើងធ្ងន់ ពិបាកឈានជើងដើរ។ ពេលត្រូវដើរទៅមុខ កុំរវល់អាឡោះអាល័យអតីតកាលច្រើនពេក តែរឿងតែមួយគត់ដែលត្រូវយកទៅជាមួយគឺគ្រប់អតីតកាលសុទ្ធតែជាស្ពានដែលនាំយើងឱ្យដើរមកដល់ទីនេះ មានន័យថាគ្រប់យ៉ាងសុទ្ធតែអាចរៀនសូត្របាន ឱ្យតែយើងបើកចិត្តដើម្បីរៀនពីវា។

ថ្ងៃដែលយើងមានឱកាសជួបគ្នា បើយើងញញឹមរកគ្នាត្រូវញញឹមដោយសុទ្ធចិត្ត បើយើងរិះគន់គ្នាគឺត្រូវរិះគន់ដោយក្ដីបំណងចង់ឃើញគេល្អពិតមែន ហើយបើយើងលើកដៃជម្រាបសួរ ចិត្តរបស់យើងត្រូវលំឱនដោយសេចក្ដីសមគួរចេញពីជម្រៅចិត្ត។ ពេលវេលាដើរទៅមុខ ឱកាសមានច្រើន ប៉ុន្តែចួនកាលយើងមិនមែនចេះតែអាចប្រទះឱកាសដែលកាត់ឆ្លងកាត់យើងនោះឡើយ។ ថ្ងៃខ្លះយើងជួបមនុស្សដែលមានមុខមាត់ស្អាតបាតច្រើននាក់ដែរ ប៉ុន្តែមនុស្សដែលមានទឹកចិត្តល្អដែលអាចស្ទាបប៉ះដល់ដួងចិត្តយើងនោះខ្សត់ណាស់។ អរគុណសម្រាប់សេចក្ដីស្រឡាញ់គ្រប់យ៉ាង ស្នាមញញឹមប្រកបដោយភាពកក់ក្ដៅ ភាសាទន់ភ្លន់ដែលប្រកបដោយសេចក្ដីឱនលំទោន និងទឹកចិត្តដែលគ្មានអ្វីអាចយកមកគណនាចេញជាទំហំ ចំនួន ឬតម្លៃណាមួយបាន។

------------------------------------------------------

អត្ថបទ៖ #កូនចាបមាស

រូបភាព៖ #Pinterest

#មនុស្សស្រីកាចគឺមានហេតុផល

មនុស្សស្រីកាចខុសពីមនុស្សស្រីឆ្នាស់ត្រង់គាត់មានពេលវេលា និងហេតុផលច្បាស់លាស់ក្នុងការបង្ហាញនូវអាកប្បកិរិយាមួយនេះ ពីព្រោះមនុស្សស្រីបែបនេះត្រវការភាពម៉ត់ចត់ ត្រឹមត្រូវ និងមានម្ចាស់ការលើខ្លួនឯង។ ចូលចិត្តបញ្ជា រករឿងគ្មានហេតុផល ឬស្រែកគំហកឲ្យអ្នកដទៃមិនមែនជាចរិតរបស់មនុស្សស្រីកាចនោះទេ។

មនុស្សកាចចេះខុសហើយទទួលកំហុស តែមនុស្សឆ្នាស់មិនចេះខុសទេហើយត្រូវតែឈ្នះ។

______
Nika Sun

ក្ដីសុខបែបសាមញ្ញ ❤️ អ្នកណាខ្លះចូលចិត្តបែបនេះ ដែលមិនមែនជាទីក្រុងភ្លើងពណ៌ ??

មនុស្សស្រី​មិនមែន​ល្ងង់ដល់ថ្នាក់​មិនដឹង​ថា​អ្នកណាលួច​ក្រាស់ខ្លះ​នោះទេ គេដឹងតែ​ខ្ជិល​រវីរវល់​ច្រេីន​... ក្នុង​ Social Media គេអាចនឹង​នៅ​ Single ប៉ុន្តែ​នៅក្រៅគេមានអ្នក​ take care អីចឹងៗហ្អា​ 😒 មនុស្សស្រី​គេ​ច្បាស់​លាស់​មិនចេះ​ រញ៉េរញ៉ៃ​ជាមួយបុរស​ណាច្រេីនទេ​ ...

❤️

កុំបណ្តោយខ្លួនអោយសោះណា៎ 😉😉

════════════════
❤❤ភាពស្រស់ស្អាត និងសុវត្ថិភាព មាននៅ
SK Natural Beauty & SPA
📍អាស័យដ្ឋាននៅក្នុងបឹងកក់​ # 18 A ជិតកាហ្វេ​ AMAZON សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ

✍🏻សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖
📱077578777/093786777/0967517777

បើចង់ឲ្យអ្នកណាម្នាក់មកច្បាស់លាស់ជាមួយនឹងយេីង ចឹងយេីងត្រូវតែច្បាស់លាស់ជាមួយនឹងខ្លួនឯងសិន :

-កុំជ្រួលជ្រើម តាមការញុះញង់របស់អ្នកដទៃ
-កុំងប់ងល់នឹងគេបញ្ជោរ
-កុំធ្វើអីតាមគេ តាមអារម្មណ៍មួយឆាវ
-កុំមានអំនួតលើខ្លួនឯងខ្លាំងពេក
-កុំប្រើកំហឹងទៅដោះស្រាយបញ្ហា
-កុំប្រើអារម្មណ៍ឯកាយកទៅលេងសើចជាមួយគេ
- កុំលង់ស្រឡាញ់គេភ្លេចគិតខ្លួនឯង 🙂

យី​ សកម្មម្លេះ 😂

ព្រមទទួលស្គាល់ថាមានថ្ងៃរះ ក៏នឹងមានថ្ងៃលិច ព្រមទទួលថាអ្វីដែលចូលមកក្នុងជីវិតក៏អាចបាត់បង់ ព្រមទទួលស្គាល់ថាពិតជាគ្មានរឿងអមតៈនៅលើលោកយើងនេះ ដូចច្នេះត្រឹមថ្ងៃនេះយើងអាចមានស្នាមញញឹម យើងអាចសប្បាយ យើងអាចមានក្ដីសុខ ក៏គ្រប់គ្រាន់សំរាប់ជីវិតយើង...🙂

ចុងក្រោយនៅពេលដែលគេដឹងថាយេីងជាអ្នកណា​ មកពីណា​ ក្រឬមាន​ គ្រួសារម៉េចខ្លះ​ មានឡានម៉ូតូ​អីជិះអត់ មានលុយ​ប៉ាវគេ​មេីលកុននិង​ ញាំម្ហូបថ្លៃៗ​អត់​ បេីយេីងគ្មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ​ ត្រៀមចិត្តអោយហេីយទៅ 🥀
ចុះហេតុអី​ខ្ញុំរកមិនបាន មនុស្សដែលព្រម​ស្រលាញ់​ខ្ញុំជាខ្ញុំ​ 🙂

មនុស្សដែលយេីងតែងតែ​និយាយក្ដែងៗថា​ហេតុអីពួកគេ​សុទ្ធតែ​ដូចគ្នា​? តាមពិតទៅមិនមែនពួកគេដូចគ្នាទេ​ គឺមកពីយេីងចូលចិត្ត​ជ្រេីសរេីសមនុស្សប្រភេទនេះ​ មនុស្សដែលមិនខ្វល់ពីយេីង​ និងមនុស្សមិន​បានស្រលាញ់​យេីងវិញ 😔

#lonely

នឹកគេ​ក៏​ផ្ញើ​សារ​ទៅ​គេ​ ហេតុអីបាននឹកគេ​ គឺមកពី​ទម្លាប់​តែងតែនិយាយជាមួយគ្នា​ ធ្លាប់មានអ្នក​ដេញអោយទៅមុជទឹក​, មានអ្នកស្ដីអោយថាធ្វេីចឹងខុសហេីយ​ ធ្វេីតាមគេវិញ, ធ្លាប់មាននិយាយ​ទូរស័ព្ទ​ជាមួយ, ធ្លាប់មានអ្នកនិយាយថានឹក​, ធ្លាប់មានអ្នកជិះពីក្រោយ​, ហេីយធ្លាប់គិតរឿង​អនាគត​ជាមួយគ្នា​ 😔

ដោយសារតែ​ទម្លាប់​មានគេ​ លូវអត់គេ​ មាន​អារម្មណ៍​ថា​ហត់នឿយណាស់​ អស់កម្លាំង​ ល្វេីយ​ ចង់នៅ​ម្នាក់​ឯង​ 😔

ខ្ញុំនឹកគេខ្លាំងណាស់​ 😔

ស្នេហា ការស្រឡាញ់សុទ្ធតែជារឿងដែលមិនអាចបង្ខំ ឬទាមទារបានតាមតែអារម្មណ៍ និងចិត្តដែលយើងចង់បាននោះឡើយ ព្រោះស្នេហា ការស្រឡាញ់វាកើតចេញពីចិត្ត ចេញពីបេះដូងដ៏ពិតប្រាកដ មិនអាចហាមឃាត់ ឬបញ្ជាឱ្យឈប់បានទេ។

យ៉ាងណាមិញ ប្រៀបដូចជាមនុស្សខ្លះដែលបានអស់ចិត្តពីយើងទៅហើយ គេលែងមានអារម្មណ៍ល្អៗ គេលែងស្រឡាញ់យើងហើយនោះ​ ទោះយើងព្យាយាឱបក្រសោបគេយ៉ាងណា ឃាត់គេមិនឱ្យចេញបែបណា ចង់ឱ្យគេនៅជាមួយយើងខ្លាំងប៉ុនណា ទោះយើងខំលះបង់ទាំងជីវិតដើម្បីឃាត់ឱ្យគេនៅទៀត ក៏គេមិនអាចនៅជាមួយយើងបានដែរ ព្រោះតែគេលែងមានចិត្ត មានអារម្មណ៍ចំពោះយើងហើយ ចុងក្រោយ វាក៏ប្រហែលជាបានត្រឹមតែក្ដីអាណិត ឬចិត្តដែលកាន់តែស្អប់យើងបន្ថែមតែប៉ុណ្ណោះ។

ចំណែកឯមនុស្សខ្លះទៀត ហាក់ដូចជាគេជំពាក់កម្មយើងអ៊ីចឹង ទោះយើងប្រឹងដេញគេយ៉ាងណា ហាមាត់ថាស្អប់គេយ៉ាងណា ធ្វើបាបផ្លូវចិត្តគេកម្រិតណា ក៏គេបែរជាមិនព្រមទៅណាចោលយើង មិនព្រមទុកយើងចោល មិនព្រមបោះបង់យើងសោះ គេប្រហែលអាចជាមនុស្សដែលយើងស្អប់ខ្លាំងក៏ថាបាន តែគេជាមនុស្សដែលស្រឡាញ់យើងខ្លាំងបំផុតហើយ ទើបគេមិនអាចទៅណាចោលយើងបែបនេះនោះ។

ពាក្យគេច្រើននិយាយថា ” កុំឃាត់មនុស្សដែលចង់ចាកចេញ កុំដេញមនុស្សដែលមិនចង់ទៅ “ មួយឃ្លានេះត្រូវណាស់ ពេលខ្លះ យើងរវល់តែឱបក្រសោបមនុស្សដែលមិនមានចិត្តឱ្យយើង មនុស្សដែលមិនឱ្យតម្លៃយើង រហូតធ្វើឱ្យយើងនេះ លែងមើលឃើញមនុស្សដែលល្អនឹងយើងពិតប្រាកដ ធ្វើឱ្យយើងនេះ បោះចោលមនុស្សដែលស្រឡាញ់យើងខ្លាំងបំផុតទៅវិញ។ កុំបន្តស្រឡាញ់ ឬចង់បានមនុស្សដែលគេមិនស្រឡាញ់យើង រៀនថែរក្សាមនុស្សដែលស្រឡាញ់យើងពតប្រាកដទើបមិនឈឺចាប់ និងស្ដាយក្រោយ៕

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

មនុស្សប្រុសម្នាក់ដែលទន់ភ្លន់ មនុស្សប្រុសម្នាក់ដែលរឹងមាំ មនុស្សប្រុស​ម្នាក់ដែលមានភាពរីករាយ ផ្អែមល្ហែមជាប់នឹងខ្លួន ពេលនេះគេនៅឯណា?​🤧

មនុស្សប្រុសដែលប្រឹក្សា​គ្រប់រឿង គាំទ្រគ្រប់ពេល និងតែងផ្ដល់កម្លាំងចិត្តគ្រប់កាលៈទេសៈ តើគេស្គាល់ខ្ញុំឬទេ?​💛

មនុស្សដែលកំដរខ្ញុំពេលពិបាកចិត្ត ក្បែរខ្ញុំពេលឯកា និងលើកទឹកចិត្តខ្ញុំគ្រប់ពេលខ្ញុំដុនដាបខ្លាំងបំផុត តើពេលណាគេមករកខ្ញុំ?​ 😔

មនុស្សប្រុសដែលមិនស្រែកគំហកដាក់ខ្ញុំទោះគេខឹងខ្ញុំ មនុស្សប្រុសដែលមិនជះកំហឹងលើខ្ញុំពេលគេមិនសប្បាយចិត្តហើយ ​មនុស្សប្រុស
ដែលមិននិយាយថាហត់ ថាធុញ ពេលខ្ញុំរករឿងគេ តើនៅមានទេ?​

ប្រាប់គេផងខ្ញុំកំពុងចាំគេ។😕🥰

ពេលជីវិតអ្នកធ្លាក់ដល់ចំនុចសូន្យ មិត្តភក្តិ សាច់ញាតិ និងអ្នកជុំវិញខ្លួនអ្នកក៏ធ្លាក់ចំនួនស្ទើរតែដល់សូន្យដែរ

តែបើជីវិតអ្នកឡើងដល់កំពូលវិញ មិត្តភក្តិ សាច់ញាតិ និងអ្នកជុំវិញខ្លួនអ្នកក៏ឡើងចំនួនច្រើនដែរ

កុំឆ្ងល់ថា"ហេតុអីបានជាបែបហ្នឹង?" ព្រោះមនុស្សយើងគឺបែបនេះហើយ បើនៅជាមួយអ្នកដែលពិបាក អ្នកដែលគ្មានអ្វីសោះ តើនៅបានអី? មានតែនាំខ្លួនគេពិបាកជាមួយយើង ដូច្នេះគេមិននៅទេ គេមិនទ្រាំលំបាកជាមួយយើងទេ។

ចង់មានញាតិ មានមិត្ត ទាល់តែយើងឡើងខ្ពស់ បើនៅទាបគេមើលយើងអត់ឃើញទេ៕

_____
រក្សាសិទ្ធិដោយវចនា-Vachana

ខំធ្វើខ្លួនឡើងស្អាត​ ពាក់ម៉ាសដដែល 😷😷
#សម័យកូរ៉ូណាវាយលុក

“យុវវ័យ”
ស្ថិតក្នុងវ័យដូចគ្នា អ្នកខ្លះចំណាយពេលទៅតាមរកក្ដីស្រមៃ ឬ គោលដៅដែលគេចង់បាន អ្នកខ្លះរកបានហើយក៏កំពុងដុសខាត់អោយល្អឡើង តែខ្ញុំចំណាយពេលយុវវ័យនេះមកជួសជុលកំហុសរបស់អ្នកដទៃ ការពាររបស់ដែលគេបោះបង់ និងក៏សាងឡើងវិញនូវអ្វីដែលគេធ្វើអោយបាត់បង់។ របស់ខ្លះវាក្រអូបជាងផ្កា តែស្អុយជាងលាមក ។
បើដាំបានល្អក្រអូបគ្រប់ជំនាន់ បើមានហើយថែមិនបានល្អក៏ស្អុយពិបានកែរខៃ “ Reputation “

របស់ខ្លះបានត្រឹមសម្លឹងមើល តែមិនអាចប៉ះបាន 👋

មនុស្សយើងពេលខ្លះក៏ដូចគ្នាបានត្រឹម " ស្រលាញ់ " 🖤

តែមិនបានក្លាយជាគូ 💔

គិតច្បាស់ទេដែលរើសយកខ្ញុំ? ហើយច្បាស់លាស់ជាមួយខ្ញុំទេ? ហ៊ានទេដែលមើលថែខ្ញុំរហូត? ទ្រាំនិងខ្ញុំបានយូរទេ? ហើយហ៊ានសន្យានិងខ្លួនឯងទេថាមិនយកខ្ញុំលេងសើច?🙂❤️

ជូន​ចំពោះ​មនុស្ស​ស្រី​ទាំង​ឡាយ​ក្នុង​លោក​នេះ,

មនុស្ស​ប្រុស​ខ្លះ​នឹង​ដឹង​ថា​យើង​មាន​តម្លៃ​ ពេល​យើង​ឈប់​ដេញ​តាម​​គេ ពេល​យើង​ឈប់​ឱ្យ​ការ​ចាប់​អារម្មណ៍​យើង​ទៅ​គេ ឈប់​​ឱ្យ​ពេល​វេលា​យើង​ទៅ​គេ ឈប់​ប្រឹង​ប្រែង​ធ្វើ​អ្វី​ដើម្បី​គេ។ ពេល​ខ្លះ​ យើង​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ដូច​ជា​យើង​ឈប់​ខ្វល់ ឈប់​ដេញ​តាម​ ឈប់​ឈឺចាប់ ព្រោះ​មនុស្ស​ខ្លះ​នឹង​គិត​​យើង​មិន​ចេះ​ហត់​ទេ គេ​នឹង​ទុក​យើង​ដូច​មនុស្ស​យន្ត ធ្វើ​អ្វី​ក៏​មិន​ចេះ​ក្រែង​ចិត្ត​យើង មិន​ដែល​គិត​ថា​យើង​លំបាក​យ៉ាង​ណា ព្រោះ​តែ​គិត​ថា​យើង​ស្រលាញ់​គេ​ពេក។

ការ​ស្រលាញ់​និង​ការ​បារម្មណ៍​របស់គេ​បន្តិចៗ ក៏មាន​អារម្មណ៍​ថា​ សុខដែរ​ ☺​ មិនដែល​ទាមទារ​តែ​គេ​ផ្ដល់អោយយេីង​ដោយមិនមាន​លក្ខខណ្ឌ​ 💕 គេចរិកចាស់ទុំ​ ឯងវិញនៅគេជិតឡេីង​ដូច baby 🤣 ស្រលាញ់​មនុស្សចឹង​ 🥰

ទប់លែងជាប់ហេីយ អ្វីដែលទប់ជាប់គឺរក្សារនិងការពារសុខភាពខ្លួនឯងអោយបានល្អបំផុត ទំរាំពិភពលោករកឃេីញថ្នាំព្យាបាលនៅយូទៀត​ .. តែដូចអត់ឃេីញពន្លឺថារកឃេីញទេ​ ព្រោះការវិវិត្តរបស់វិរុសនេះហាក់មិននៅកន្លែងភ្លឺ...
👍ហាត់ប្រាណ​ សមាធិ
👍អនាម័យខ្លួនប្រាណ
👍ហូបអាហារដែលសំបូរជីវជាតិ
👍បេីសល់ដី ដំបូលផ្ទះ​ ដាំបន្លែខ្លួនឯង
👍កុំសូវចេញទៅទីសាធារណ:ពេក​ ចាប់កាន់របស់ដៃរួមត្រូវឧស្សាហ៏លាងដៃ
តាមដានព័ត៌មានពីការវិវត្តិនៃវិរុសCorona អោយបានច្រេីនដេីម្បីដាសតឿនមនុស្សដែលនៅជុំវិញយេីង

Copy from: Mr Aplus

ពេលខ្លះយើងបានជួបមនុស្សដែលយើងប្រាថ្នា តែយើងអាចនៅមិនទាន់ជាមនុស្សដែលគេចង់បាននៅឡើយ ហើយពេលខ្លះយើងអាចជាមនុស្សដែលគេចង់បាន តែយើងបែរជាមិនចង់បានគេទៅវិញ។ ពេលខ្លះមនុស្ស2 នាក់បានជួបគ្នាហើយ ចាប់ផ្តើមយល់ចិត្តគ្នាហើយ ក៏ប៉ុន្តែមានចំនុចមួយចំនួនដែលមិនត្រូវគ្នា ចុងក្រោយក៏ត្រូវបែកគ្នាក៏មាន។

តែត្រូវចងចាំថាជីវិតមនុស្សមិនមែនដូចក្នុងរឿងកុនទេ មិនមែននរណាម្នាក់ក៏សុទ្ធតែអាចជួបអ្វីតាមបំណងគ្រប់យ៉ាងនោះទេ តែត្រូវចេះទទួលយកមនុស្សម្នាក់ដោយការបើកចិត្តទូលាយ ចេះយល់ពីគ្នា រៀនពីគ្នា អត់អោនអោយគ្នា ពេលនោះអ្នកនឹងយល់ហើយថាអ្វីជាស្នេហាពិត! ចុងក្រោយ ជឿខ្ញុំទៅ! ចូរស្រលាញ់មនុស្សម្នាក់ដែលធ្វើអោយអ្នកញញឹមច្រើនជាងយំ!

#caption

"បើខ្ញុំ​ឈប់​និយាយ មាន​ន័យ​ថា​ខ្ញុំ​លែងខ្វល់អីទៀតហើយ"
នៅពេល​ស្រលាញ់ ខ្ញុំ​ស្រលាញ់​អស់​ពីចិត្ត ❤💚
អ្វីក៏លះបង់បាន តែនៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ លែង​មាន​តម្លៃ គ្មាន​ន័យអ្វី​ទាល់តែសោះ នោះ​ខ្ញុំ​នឹង​ចាកចេញ​ដោយស្ងាត់ៗដូចគ្នា ..🙅

ធ្លាប់​សួរ​ខ្លួន​ឯង​ទេ ថា​លះបង់​ឲ្យ​គេ​អស់ហើយ បាន​អ្វី​មក​វិញក្រៅ​ពី​ទឹក​ភ្នែក​ និង​អារម្មណ៍ឈឺចាប់?.. 😟

☁️ មិននិយាយអីមិនមែនមានន័យ​ថាខ្ញុំ​មិន​ឈឺ
ព្រោះដោយសារតែខ្ញុំឈឺហ្នឹងហើយទើបខ្ញុំ​មិន​និយាយ​ ☹

ញុំមិនងាយ Add ទៅ​អ្នកណាងាយៗទេ​ លុះត្រាម្នាក់នោះខ្ញុំចាប់អារម្មណ៍ xD

[02/24/20]   ប្រាប់មក 😕

SN CAMBODIA

Want your business to be the top-listed Bar/pub in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Phnom Penh
12000
Other Phnom Penh bars and pubs (show all)
The Veil The Veil
21, Street 352, Khan Camkar Morn, Boeng Keng Kang 1, Phnom Penh 12302
Phnom Penh, 12302

THE VEIL, place for chill lounge. Coming Soon.

Pkay Pub  កុងនរ័ Seafood Pkay Pub កុងនរ័ Seafood
Cambodia
Phnom Penh, 855

Tharith 777 Coffee and Sport Bar Tharith 777 Coffee and Sport Bar
N 29, Street 202, Somnong 12, Phnom Penh, Cambodia
Phnom Penh, 855

I will do my best and Success.

Fat Angel Fat Angel
St. R1, Boeung Kok, Phnom Penh
Phnom Penh, 12155

Farfalla Floral Stylist Farfalla Floral Stylist
76-78Eo, Golden Street, Sangkat Tomnobteuk, Khan Chamkamorn, Phnom Penh
Phnom Penh

Floral Stylist, Luxury Rental.

DIB Club DIB Club
Koh Pich Street, Rightside Of The Golf Driving Range
Phnom Penh

DIB Club is a space combining a huge outdoor swimming pool and lounging areas, a bar and restaurant area under a vast thatched awning, and a reception tent for your special events.

Sora Skybar Sora Skybar
Rosewood Phnom Penh, 37th Floor
Phnom Penh, 12202

Unwind high above the city and take in spectacular views at the best sky Bar in Phnom Penh. Located at the 37th floor of Vattanac Tower

TUSK HOUSE TUSK HOUSE
Street 278 House #2
Phnom Penh, PHNOM PENH

We aim to provide customers with supreme taste,impressive quality service and pleasant dining experiences,continuing to challenge ourselves and drawing on synergies within our group. TUSK TO THE DOOR

The Prive' KTV The Prive' KTV
No. 16, St. 206, Sangkat Phsar Depo 1, Khan Toul Kork
Phnom Penh

PKAA Embassy PKAA Embassy
#7 St 240 Next To Aquarius Hotel & Urban Resort
Phnom Penh, 12000

Flower Concept store , Event Design

HEART Break Bar HEART Break Bar
No 8 Eo E1 St 110 Sangkat Phsar Kandal 1 Khan Daun Penh
Phnom Penh, 10000

Come and meet our beautiful friendly hostesses in Phnom Penh’s new stylish bar in Street 110. There’s always a buzzing atmosphere here, with great music!!!

Mega World KTV&Clubមេហ្គាវើលដ៍ខេធីវីនិងក្លឹប Mega World KTV&Clubមេហ្គាវើលដ៍ខេធីវីនិងក្លឹប
ផ្លូវ 271 កែងផ្លូវ​ 371 បឹងទំពន់​ ចំការមន ភ្នំពេញ
Phnom Penh, 12350

KTV

About   Privacy   Login C